ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់រថយន្តជាង៤០គ្រឿងដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់រថយន្តជាង៤០គ្រឿងដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ មានរថយន្តថ្មីសន្លាង ប្រភេទ១៥កៅអី ចំនួន៤៥គ្រឿងទៀតហើយ ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។


ក៏មិនខុសពីលើកមុនៗដែរ រថយន្តដែលប្រមុខក្រសួងមហាផ្ទៃផ្ដល់ជូនអង្គភាពចំណុះ ទាំងកម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងរថយន្ត៤៥គ្រឿងនេះ គឺក្នុងគោលដៅសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីស្របតាមតម្រូវការចាំបាច់របស់អង្គភាពនីមួយៗ។


អង្គភាពដែលបានទទួលរថយន្តនាឱកាសនេះ មានជាអាទិ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គាធិការដ្ឋាន នាយកដ្ឋានអង្គរក្ស និងអង្គភាពអន្តរាគមន៍ ជាដើម។


កាលពីខែកក្កដាកន្លងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ទើបតែបានប្រគល់ម៉ូតូ១០គ្រឿង អាវភ្លៀង ចំនួន១០០០ឈុត និងសម្ភារៈចាំបាច់មួយចំនួនទៀតដល់កម្លាំងនគរបាលវរការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

















































Previous Post Next Post