អភិបាលខណ្ឌឫស្សីកែវ ព្រមានបិទអាជីវកម្មដេប៉ូខ្សាច់ បើមិនចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីលាងសម្អាតកង់រថយន្តដឹកខ្សាច់ និងគ្របឱ្យបានត្រឹមត្រូវមុនចេញធ្វើចរាចរលើផ្លូវសាធារណៈ ដែលបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌឫស្សីកែវ ព្រមានបិទអាជីវកម្មដេប៉ូខ្សាច់ បើមិនចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីលាងសម្អាតកង់រថយន្តដឹកខ្សាច់ និងគ្របឱ្យបានត្រឹមត្រូវមុនចេញធ្វើចរាចរលើផ្លូវសាធារណៈ ដែលបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ

 (ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានព្រមានបិទអាជីវកម្មដេប៉ូខ្សាច់ទាំងឡាយណា ដែលមិនចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីលាងសម្អាតកង់រថយន្តដឹកខ្សាច់ និងគ្របឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មុននឹងចេញធ្វើចរាចរលើផ្លូវសាធារណៈ ដែលបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ។


ការព្រមានយ៉ាងដូច្នេះ របស់លោក ជិន ប៊ុនធឿន បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ដើម្បីចុះពិនិត្យ និងជំរុញឱ្យមានការរៀបចំអភិវឌ្ឍន៍បរិស្ថាន ចិញ្ជើមផ្លូវសាធារណៈ លុបបំបាត់ជង្ហុក និងថែរក្សាឱ្យបាននូវអនាម័យនៅតាមមុខផ្ទះរៀងៗ ដើម្បីចូលរួមសហការជាមួយអាជា្ញធរ ក្នុងការជួយលើកកម្ពស់នូវសោភណ្ឌភាពក្នុងមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥។


នាឱកាសនេះ លោកអភិបាលខណ្ឌឬស្សីកែវ បានជំរុញឱ្យម្ចាស់ដេប៉ូខ្សាច់ទាំងអស់ពន្លឿនការងារបច្ចេកទេសឱ្យបានល្អ ទាំងការបាញ់លាងសម្អាតកង់រថយន្តដឹកខ្សាច់ និងគ្របរថយន្ដដឹកខ្សាច់ឱ្យបានត្រឹមត្រូវ មុននឹងចេញធ្វើចរាចរលើផ្លូវសាធារណៈ ហើយបើក្នុងករណីម្ចាស់ដេប៉ូខ្សាច់មិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនោះទេ សម្រាប់រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការតាមផ្លូវច្បាប់ ពោលគឺ បិទអាជីវកម្មនេះតែម្ដង៕





































Previous Post Next Post