ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ជប៉ុន ហុងគ្រី និងឆែក
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ជប៉ុន ហុងគ្រី និងឆែក


ភ្នំពេញ៖
នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញទទួលជួបសំណេះសំណាល ក៏ដូចជាផ្ដល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន ប្រទេសហុងគ្រី និងសាធារណរដ្ឋឆែក សរុប៦១នាក់ នៅទីស្ដីការក្រសួងអធិការកិច្ច។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងនិស្សិតទាំងអស់បានធ្វើការស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ព្រមទាំងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធល្អៗពីបណ្ដាប្រទេសទាំងនោះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួន និងបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចំណេះ ជំនាញ និងបទពិសោធពិតប្រាកដទៅតាមជំនាញរៀងៗខ្លួន។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា និស្សិតទាំងអស់ជាទូតសុឆន្ទៈរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ ជាពិសេសត្រូវចូលរួមលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ៕
































Previous Post Next Post