រដ្ឋមន្រ្តីសុខាភិបាល៖ មន្រ្តីសុខាភិបាលយើងដែលមានចំណេះជំនាញខ្ពង់ខ្ពស់ ទាំងបច្ចេកទេសវេជ្ជសាស្ត្រ ទាំងភាពជាអ្នកដឹកនាំ ត្រូវតែបណ្តុះបណ្តាលបន្តដល់អ្នកបន្តបន្ទាប់
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល៖ មន្រ្តីសុខាភិបាលយើងដែលមានចំណេះជំនាញខ្ពង់ខ្ពស់ ទាំងបច្ចេកទេសវេជ្ជសាស្ត្រ ទាំងភាពជាអ្នកដឹកនាំ ត្រូវតែបណ្តុះបណ្តាលបន្តដល់អ្នកបន្តបន្ទាប់


ភ្នំពេញ៖
ក្នុងឱកាសធ្វើដំណើរឆ្ពោះទៅខេត្តបន្ទាយមានជ័យ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកទេសពីក្រសួងសុខាភិបាល ការចូលរួមគាំទ្រពីមន្ទីរពេទ្យជាតិ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈផងដែរ។ 

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ និងវីរកងទ័ព ដោយទឹកចិត្ត និងឆន្ទៈខ្ពស់។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំប្រគល់ជូនអំណោយមួយចំនួន ដល់មន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីជាលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលខិតខំក្នុងបំពេញការងារយ៉ាងសកម្ម មុះមត់ ជាមួយស្មារតីទទួលខុសត្រូវ ក្នុងនាមជាកងទ័ពអាវស ៕


















Previous Post Next Post