បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀន៧កន្លែង ដកហូតគ្រឿងញៀន និងសារធាតុផ្សំសរុប ៥៧គីឡូក្រាម ចាប់ខ្លួនជនជាតិវៀតណាម២នាក់ ដោយកម្លាំងនគរបាលរាជធានីភ្នំពេញ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀន៧កន្លែង ដកហូតគ្រឿងញៀន និងសារធាតុផ្សំសរុប ៥៧គីឡូក្រាម ចាប់ខ្លួនជនជាតិវៀតណាម២នាក់ ដោយកម្លាំងនគរបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃ ជួញដូរ និងរក្សាទុកគ្រឿងញៀន នៅទីតាំងចំនួន៧កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។


របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដដែល បានបញ្ជាក់ទៀតថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង៧ទីតាំងនេះ បានស្រាវជ្រាវ និងអនុវត្តឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន រួមមាន៖ គ្រឿងញៀនចាប់យកទម្ងន់ប្រហែល៧គីឡូក្រាម, សារធាតុផ្សំ (មិនច្បាស់) ទម្ងន់ប្រហែល៥០គីឡូក្រាម, ឧបករណ៍សម្រាប់កៀបមាត់ថង់ ចំនួន៣, ឧបករណ៍សម្រាប់ក្រឡុកថ្នាំញៀន ចំនួន១, និងលិខិតឆ្លងដែន ជនជាតិវៀតណាមមួយចំនួន។


នៅក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ឈ្មោះ NGUYEN CAO PHUC ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ NGUYEN VAN CANH ភេទប្រុស អាយុ២៨ឆ្នាំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត និងកំណត់មុខសញ្ញា នៃបក្ខពួកមេក្លោង ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកបន្តអនុវត្តតាមនីតិវិធី៕









Previous Post Next Post