មន្ត្រី អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ជាង១៦០រូប បានទទួលវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងព័ត៌មាន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

មន្ត្រី អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ជាង១៦០រូប បានទទួលវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងព័ត៌មាន

(ភ្នំពេញ)៖ មន្ត្រី អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ប្រមាណជាជាង១៦០រូប បានទទួលវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្តផ្សព្វផ្សាយ និងបញ្ជ្រៀបបការយល់ដឹងឱ្យបានគ្រប់ស្រទាប់វណ្ណះ និងកាន់តែទូលំទូលាយបន្ថែមទៀត អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃគ្រឿងញៀន ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងព័ត៌មាន ស្របតាមយន្ដការដែលបានដាក់ចេញ ក្នុងការបង្ក្រាប បង្ការទប់ស្កាត់ការប្រើប្រាស់ ការចរាចរចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧។


វគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកសាងនូវចលករ និងជាអ្នកនាំសារល្អៗ ក្នុងការអប់រំ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានរៀបចំធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ និងមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។


វគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងជាង១៦០រូបនាថ្ងៃទី១នេះដែរ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីលោក ថុង គន្ធយុឡេង នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្រ្តៃយ៍លេខាធិការដ្ឋាន គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់, លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ, លោកឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ, លោកវរសេនីយ៍ឯក គង់ ណារិទ្ធ អនុប្រធាននាយកដ្ឋានព្យាបាល ស្ដារនិតិសម្បទា និងសមាហរណកម្ម, លោកវរសេនីយ៍ទោ យឹម វណ្ណៈ អនុប្រធានមន្ទីរពិសោធន៍គ្រឿងញៀន និងលោកវរសេនីយ៍ត្រី ចាន់ ផានិត ប្រធានការិយាល័យធានាគុណភាពព្យាបាល និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទមួយចំនួនទៀត។


ជាកិច្ចចាប់ផ្ដើម លោក ថុង គន្ធយុឡេង បានជម្រាបអំពីតួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន សម្រាប់កិច្ចការងារអប់រំ និងផ្សព្វផ្សាយ ស្តីពីបញ្ហាគ្រឿងញៀន ហើយក្រៅពីដើរតួនាទីជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងស្ថាប័នគ្រប់គ្រប់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ក្រសួងព័ត៌មាន បានអនុវត្តដោយសកម្ម បុរេសកម្ម និងអន្តរសកម្ម ក្នុងការគ្រប់គ្រងសាធារណមតិជាតិ និងអន្តរជាតិ ជាពិសេសធានាឱ្យបាននូវសន្តិសុខព័ត៌មាននៅកម្ពុជា តួយ៉ាងធានាបាននូវការទទួលបាននូវព័ត៌មានដោយមិនមានការរើសអើង ព័ត៌មានដែលមានគុណភាព និងព័ត៌មានពិត។


លោក ថុង គន្ធយុឡេង បានបន្តថា ក្រសួងព័ត៌មាន បានរួមចំណែកក្នុងការងារអប់រំ ផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាជួញដូរមនុស្ស បញ្ហាគ្រឿងស្រវឹង និងជាពិសេសបញ្ហាគ្រឿងញៀន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់រដ្ឋ រួមមានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និង APP-ព័ត៌មានរបស់ក្រសួង ដែលផ្សាយលើរលកធាតុអាកាសក្តី និងបណ្តាញទំនាក់ទំនងផ្សេងៗក្តី ជាពិសេសតាមរយៈកិច្ចការសហការជាមួយប្រព័ន្ធផ្សព្វផ្សាយឯកជន អ្នកសារព័ត៌មាន បុគ្គលដែលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកា យើងបានផលិតសិល្បៈបុរាណ សម័យ រឿងអប់រំខ្លី បទយកការណ៍ កិច្ចពិភាក្សា ការបញ្ចេញសារអប់រំល្អៗលើបណ្តាញសង្គម និងផ្ទាំងប៉ាន់តាមទីសាធារណៈផ្សេងៗផងដែរ។


ក្នុងក្របខណ្ឌនៃការងារផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន ក្រសួងព័ត៌មាន បានអនុវត្តជាប្រចាំតាមរយៈកម្មវិធីទូរទស្សន៍ និងវិទ្យុ ដែលតែងតែបញ្ជ្រាបនូវសារអប់រំល្អៗស្តីពីបញ្ហាគ្រឿងញៀន។ ក្នុងនោះក្នុងឆ្នាំ២០២៤ ក្រសួងព័ត៌មាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលលើបញ្ហាគ្រឿងញៀននេះ ម្តងរួចមកហើយដែរ ដែលកាលនោះមានសិក្ខាកាម ដែលជាអ្នកសារព័ត៌មាន និងពិធីករ-ពិធិការិនីជិត ៣០០នាក់។


ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីលោកសន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការតម្រង់ទិសពីលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការ និងជាពិសេសដោយមានកិច្ចសហការដ៏ល្អ ជាមួយនឹងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានពាំនាំនូវបណ្តាំផ្ញើការសួសុខទុក្ខពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងសូមថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន បណ្តាទូរទស្សន៍ វិទ្យុ សារព័ត៌មាន សិល្បករសិល្បការនី អ្នកបង្កើតមាតិកា អ្នកមានប្រជាប្រិយ រួមនឹងបណ្តាអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាប្រព័ន្ធតួអង្គតែមួយ ធ្វើការដូចភ្លៀងរលឹមក្នុងចលនាផ្សព្វផ្សាយអប់រំ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរយៈពេលកន្លងមក។


នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានលើកឡើងពីសភាពការណ៍គ្រឿងញៀនលើសកលលោកនៅតែបន្តវិវត្តន៍ប្រែប្រួលគួរឱ្យព្រួយបារម្ភ ហើយកម្ពុជាទទួលរងឥទ្ធិពលពីការវិវត្តិន៍នេះ។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តសកម្មភាពខ្លាំងក្លា ដោយធ្វើការផ្លាស់ប្តូរគ្រប់រូបភាព វិធីសាស្ត្រថ្មីៗ និងឧបាយកលពិសពុលក្នុងការលួចលាក់ផលិត ចរាចរ និងចែកចាយគ្រឿងញៀនខុសច្បាប់ ជាពិសេសគ្រឿងញៀនសំយោគប្រភេទមេតំហ្វេតាមីន ដោយចរាចរពីតំបន់ត្រីកោណមាសតាមច្រកសំខាន់ៗព្រំដែនគោក និងផ្លូវទឹក និងបញ្ញើប្រៃសណីយ៍ ដែលសមត្ថកិច្ចកម្ពុជា បានទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា មានបរិមាណកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។


ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើឱ្យគ្រប់សមាសភាពទាំងអស់ ជួយបង្កើតមាតិកាអប់រំពីគ្រឿងញៀន និងជំរុញការប្រើប្រាស់អំពីអត្ថប្រយោជន៍ App NoDrug ដើម្បីជួយរាយការណ៍ពីការចរាចរចែកចាយ និងជួញដូរគ្រឿងញៀន បានយ៉ាងឆាប់រហ័ស និងសុវត្ថិភាព ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។


លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់គ្រប់សមាសភាពទាំងអស់ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។


បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានស្នើសុំដល់គ្រប់សមាសភាពទាំងអស់ ត្រូវបន្តចូលរួមចំណែកក្នុងការងារជាតិប្រឆាំងគ្រឿងញៀន តាមរយៈការបញ្ជ្រាបខ្លឹមសារ ក្នុងកម្មវិធីផ្សេងៗ ការបង្កើតមាតិកាអប់រំ ពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយលើកកម្ពស់ការទាញយកប្រើប្រាស់ App NoDrug ដែលជាមធ្យោបាយតភ្ជាប់ប្រជាពលរដ្ឋទៅនឹងសមត្ថកិច្ចឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។


បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ក៏បានជម្រុញឱ្យបងប្អូនមន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ ដែលបានចូលរួមទទួលវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលនេះ បន្តជួយផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងឱ្យបានទូលំទូលាយ បន្ទាប់ពីលោកធ្វើបទបង្ហាញស្ដីអំពីសារធាតុគីមីផ្សំក្នុងការផលិតគ្រឿងញៀនខុសច្បាប់ និងអំពីកលល្បិចនៃការបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀន សំដៅដល់រុក្ខជាតិញៀន សារធាតុញៀន សារធាតុគីមីផ្សំទាំងឡាយ និងវត្ថុធាតុដើម ព្រមទាំងសារធាតុសំយោគក្នុងការបន្សុត និងបន្តចែកចាយ និងជួញដូរគ្រឿងញៀនផងដែរ៕





























































Previous Post Next Post