តំណាងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើស និងបង្ក្រាបបទល្មើសប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

តំណាងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើស និងបង្ក្រាបបទល្មើសប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើស និងបង្ក្រាបបទល្មើសប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥។


កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បន្ទាប់ពីទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។


កិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល លោកអធិការរងនគរបាលខណ្ឌទាំង១៤ ទទួលការងារយុត្តិធម៌ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើស និងបង្ក្រាបបទល្មើសប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥, លោកស្នងការរង បានណែនាំដល់ជំនាញឱ្យយកចិត្តទុកដាក់ក្នុងការបង្ក្រាបក្រុមក្មេងទំនើង និងការងារតាមបង្ក្រាបករណីសេសសល់ ពាក់ព័ន្ធក្រុមជនសង្ស័យជាមុខសញ្ញាឆក់ និងមុខសញ្ញាលួច។ល។៕





























Previous Post Next Post