ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ស្នើម្ចាស់ទីតាំង ដែលមានបន្ទប់ជួលស្នាក់នៅ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយរាយការណ៍ពីសកម្មភាពពាក់ព័ន្ធបទល្មើស
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ស្នើម្ចាស់ទីតាំង ដែលមានបន្ទប់ជួលស្នាក់នៅ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយរាយការណ៍ពីសកម្មភាពពាក់ព័ន្ធបទល្មើស

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានស្នើឱ្យម្ចាស់ទីតាំង ដែលមានបន្ទប់ជួលស្នាក់នៅ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយរាយការណ៍ពីសកម្មភាពផ្សេងៗ ដែលសង្ស័យពាក់ព័ន្ធបទល្មើស ក្នុងការមានវិធានការបង្ការទប់ស្កាត់ និងឈានទៅបង្ក្រាបទាន់ពេលវេលា សម្រាប់ការធានាដល់សុខសុវត្ថិភាព ក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ។


ការស្នើយ៉ាងដូច្នេះ របស់លោកអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើឡើងតាមរយៈលោក កែវ សុភា អភិបាលរងខណ្ឌ ដែលបានទទួលបញ្ជាដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ សរុប៤០នាក់ ចុះធ្វើរដ្ឋបាល ក្នុងគោលបំណងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសដើម្បីសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ស្មុគស្មាញមួយចំនួន ស្ថិតនៅភូមិ១៤ (ផ្លូវរថភ្លេីង) សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។


នៅក្នុងប្រតិបត្តិការចុះធ្វើរដ្ឋបាល ដែលដឹកនាំផ្ទាល់ដោយលោកអភិបាលរងខណ្ឌនេះ, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានធ្វើការត្រួតពិនិត្យតាមខ្នងផ្ទះបន្ទប់ជួលស្នាក់នៅបានចំនួន០៣ខ្នងផ្ទះ ស្មេី២០បន្ទប់ជួល ដែលជាលទ្ធផល បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រកឃើញមានផ្ទុកសារធាតុញៀន រួមមាន៖ ១-ឈ្មោះ លី ផានិត ភេទប្រុស អាយុ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ធី រស្មី ភេទប្រុស អាយុ២៥ឆ្នាំ ដើម្បីបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី១ ក្នុងការបន្តនិតិវិធី៕








Previous Post Next Post