ទឹកភ្នែកស្រក់ហូរដ៏សែនឈឺចាប់ដែលមិនអាចបំភ្លេចបាននូវរឿងដ៏ព្រៃផ្សៃ ដែលជនកំណាចឃោឃៅបានប្រេីកាំបិតផ្កាក់កាប់មកលេីឱពុកនិងម្តាយរបស់ខ្ញុំដេកដួលស្លាប់ក្នុងធ្លុកឈាមយ៉ាង អណោចអធម៍។មកទល់ពេលនេះរយៈពេល៥ខែហេីយក្រុមគ្រួសាររបស់ខ្ញុំនៅតែនឹកឃេីញរូបភាពដ៏សែនឈឺចាប់មិនងាយនឹងអាចបំភ្លេចបាន។ ជីវិតឱពុកម្តាយរបស់ខ្ញុំបានស្លាប់ទៅហេីយតេីនណារជាអ្នកទទួលខុសត្រូវ ? គឺមានតែច្បាប់ទេដែលអាចធ្វេីឲ្យចិត្តពួកខ្ញុំជាកូននិងជាសាច់ញាតិបានស្ងប់ចិត្តនិងអាចពន្លត់ភ្លេីងកំហឹងនេះបាន ដូច្នេះ ខ្ញុំសង្ឃឹមថាតុលាការខេត្តព្រៃវែងនិង មាន សុភក្តិ វិនិច្ឆ័យ ក្នុងការសម្រេចចិត្ត ផ្តន្ទា ទោស ដល់ជនកំណាចឃោឃៅឈ្មោះ ប៊ីន សុភី ជាប់ទោសអស់មួយជីវិត។
សូមរំលឹកឡេីងវិញនូវរឿងឃាតកម្មខាងលេីកាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៥ជនសង្ស័យឈ្មោះ ប៊ីន សុភី អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំ ពាមមានជ័យ ស្រុក ពាមរក៍ ខេត្តព្រៃវែង បានកាន់កាំបិតផ្កាក់ដេីរចូលទៅក្នុងបរិវេណផ្ទះជនរងគ្រោះ ដែលរស់នៅជាប់ព្រំដីនឹងគ្នា បានប្រេីហិង្សាវាយនិងកាប់ទៅលេីលោកតាឈ្មោះ ជឹម យុទ្ធ អាយុ៨៣ឆ្នាំ បណ្តាលឲ្យបាក់ដៃខាងឆ្វេង និងប្រេីកាំបិតផ្កាក់កាប់ចំកញ្ចឹង ក បណ្តាលឲ្យដួលស្លាប់ភ្លាមៗ នៅនឹងកន្លែង កេីតហេតុ ហេីយក៍បន្តរកាប់ទៅលេីលោកយាយឈ្មោះ ទេ ស ផល អាយុ៧៧ឆ្នាំ ដែលជាប្រពន្ធចំកណ្តាលក្បាលចំនួនមួយកាំបិត ក្រោយកេីតហេតុភ្លាមៗក៍ផ្អេីលឆោឡោដល់អ្នកស្រុកអ្នកភូមិក៍បានហៅរថយន្តសង្គ្រោះមកយកលោកយាយទៅកាន់មន្ទីពេទ្យតែជាអកុសលលោកយាយក៍បានស្លាប់បាត់បង់ជីវិតទៅហេីយ។យោងតាមប្រភពពីអ្នកភូមិបានឲ្យដឹងថាជនសង្ស័យក្រោយពីធ្វេីសកម្មភាពកាប់សម្លាប់មកលេីលោកតាលោកយាយពីនាក់ប្តីប្រពន្ធហេីយក៍មិនតក់ស្លត់អ្វីដែរ ហេីយដេីរចូលផ្ទះរបស់ខ្លួនវិញរួចទៅងូតទឹកលេីងស្អាតហេីយអង្គុយធ្វេីដូចអត់មានរឿងអ្វីកេីតឡេីងអញ្ចឹង ក្រោយមកសមត្ថកិច្ចក៍បានមកដល់កន្លែងកេីតហេតុហេីយនាំខ្លួនជនសង្ស័យឈ្មោះ ប៊ីន សុភី ទៅសាកសួរនិងបន្តរនិតិវិធីតាមផ្លូវច្បាប់។
បច្ចុប្បន្ន សំណុំរឿង បានទៅដល់ដៃតុលាការខេត្តព្រៃវែងកំពុងតែបន្តរនិតិវិធីតាមផ្លូវច្បាប់ ចំណែកជនសង្ស័យ ឈ្មោះ ប៊ីន សុភី ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន រងចាំការកាត់ទោស។ អត្ថបទ នាយភ្លុក
០៦តុលា២០២៥









