រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំពេញ)៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានស្នើឱ្យមន្ត្រី ពិធីករ ពិធីការិនី សិល្បៈករ សិល្បៈការិនី អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា មានប្រជាប្រិយភាពលើបណ្ដាញសង្គម បន្តជួយផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងឱ្យបានទូលំទូលាយបន្ថែមទៀត ទៅកាន់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃគ្រឿងញៀន។


ការស្នើរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានធ្វើឡើងនៅក្នុងពិធីប្រារព្ធបិទវគ្គបណ្តុះបណ្តាលជនបង្គោល ទៅជាអ្នកនាំសារអប់រំសុច្ឆន្ទៈ សម្រាប់ធ្វើការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានរៀបចំឡើងនៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន នាល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។


នៅក្នុងឱកាសនេះដែរ និងបន្ទាប់ពីទទួលបានដំណើរការសិក្សាអស់រយៈពេល ២ថ្ងៃរួចមក លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមទាំងអស់ ចំនួន១៦០រូប ដែលជាមន្ត្រីទទួលបន្ទុកកិច្ចការងារព័ត៌មាន នៃអង្គភាពចំណុះក្រសួងព័ត៌មាន អ្នកសារព័ត៌មាន ពិធីករ-ពិធីការិនី សិល្បៈករ-សិល្បៈការិនី និងអ្នកបង្កើតមាតិកា មានប្រជាប្រិយភាពលើបណ្តាញទំនាក់ទនងសង្គម ដែលជាតួអង្គដ៏សំាន់ក្នុងការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ បញ្ជ្រៀបការយល់ដឹងច្បាស់លាស់ និងជំរុញការចូលរួមសកម្មពីមហាជន ដែលជាកត្តាមិនអាចខ្វះបាន និងកំណត់ពីប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕


















Previous Post Next Post