អភិបាលខណ្ឌ៧មករា ដឹកនាំមន្ត្រីចុះពិនិត្យពីលក្ខណៈបច្ចេកទេស និងគុណភាពស្ថាបនា នៃការផ្លាស់ប្ដូរការ៉ូឡាចាស់មកថ្មី នៅលើមហាវិថីហ្សាលឌឺហ្គោល ដើម្បីលើកកម្ពស់សោភណ្ឌភាព និងងាយស្រួលធ្វើដំណើរ សម្រាប់ថ្មើជើង របស់បងប្អូនប្រជាពលរដ្ឋ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌ៧មករា ដឹកនាំមន្ត្រីចុះពិនិត្យពីលក្ខណៈបច្ចេកទេស និងគុណភាពស្ថាបនា នៃការផ្លាស់ប្ដូរការ៉ូឡាចាស់មកថ្មី នៅលើមហាវិថីហ្សាលឌឺហ្គោល ដើម្បីលើកកម្ពស់សោភណ្ឌភាព និងងាយស្រួលធ្វើដំណើរ សម្រាប់ថ្មើជើង របស់បងប្អូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ដោយសារការ៉ូឡាចាស់ បានបាក់បែកទ្រុតទ្រោមខ្លាំង ហើយពិបាកដល់ការធ្វើដំណើរដោយថ្មើជើងមួយផ្នែក និងមួយផ្នែកទៀត ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធរ សម្រេចផ្ដល់អទិភាពឱ្យក្រុមហ៊ុនម៉ៅការធ្វើការជួសជុលឡើងវិញ និងជំនួសដោយការ៉ូឡាឆ្នូតពណ៌លឿងថ្មី ក្នុងការលើកកម្ពស់សោភណ្ឌភាព។


នេះបើតាមលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដែលបានលើកឡើងក្នុងពេលលោកអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ ចុះពិនិត្យមើលជាក់ស្ដែងដល់ការដ្ឋានជួសជុលផ្លាស់ប្ដូរការ៉ូឡាចាស់ ហើយជំនួសមកវិញដោយការ៉ូឡាថ្មី របស់ក្រុមហ៊ុនម៉ៅការ ស្ថិតនៅកំណាត់មហាវិថីហ្សាលឌឺហ្គោល សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។


បើតាមលោកអភិបាលខណ្ឌ៧មករា សម្រាប់ការចុះត្រួតពិនិត្យជាក់ស្ដែង អំពីការជួសជុលផ្លាស់ប្ដូរការ៉ូឡាចាស់ ហើយជំនួសមកវិញដោយការ៉ូឡាថ្មី នៅកំណាត់មហាវិថីហ្សាលឌឺហ្គោលនេះ បានធ្វើឡើង ក្នុងគោលបំណង ដើម្បីឱ្យមានភាពច្បាស់លាស់លើការធានាចាំបាច់ពីគុណភាព តាមស្តងដានៃលក្ខណៈបច្ចេកទេស ដែលខាងក្រុមហ៊ុន បានទទួលម៉ៅការ ក្នុងការកែលម្អ ដែលសំដៅដល់ការប្រើប្រាស់បានយូរអង្វែង ពិសេសកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ និងជួយសម្រួលដល់ការធ្វើដំណើរដោយថ្មើជើងងាយស្រួលជាមុន សម្រាប់បងប្អូនប្រជាពលរដ្ឋ។


គួរជម្រាបថា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន និងអនាម័យ ពិសេសការលើកកម្ពស់សោភណ្ឌភាព ដោយកំណត់យកផ្លូវហ្សាលឌឺហ្គោល ជាគំរូ សម្រាប់មូលដ្ឋានខណ្ឌ៕















Previous Post Next Post