Update: ពលរដ្ឋ៖ បានបិទហើយ ទីតាំងល្បែង «ឡូតូអនឡាញ-ជល់មាន់-អាប៉ោង-បៀរ» និងសូមថ្លែងអំណរគុណ លោកអភិបាលខណ្ឌកំបូល និងលោកអធិការខណ្ឌ បើគិតត្រឹមរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥!
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

Update: ពលរដ្ឋ៖ បានបិទហើយ ទីតាំងល្បែង «ឡូតូអនឡាញ-ជល់មាន់-អាប៉ោង-បៀរ» និងសូមថ្លែងអំណរគុណ លោកអភិបាលខណ្ឌកំបូល និងលោកអធិការខណ្ឌ បើគិតត្រឹមរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥!

(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ចំពោះកន្លែងក្រុមឈ្មួញដ៏ធំសម្បើមកំពុងសហការគ្នារកស៊ីលួចបើកល្បែងស៊ីសងល្មើសច្បាប់ស្ទើគ្រប់ប្រភេទ «ឡូតូអនឡាញ-ជល់មាន់-អាប៉ោង-បៀរ» បានបង្ក្រាប និងបិទជាស្ថាពរហើយ ដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។


ជាមួយការបង្ក្រាប និងបិទចោលទីតាំងល្បែងមួយនេះ ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេស លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌ ក្នុងការជួយចាត់វិធានការលើការងារមួយនេះ បើគិតត្រឹមរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។


សូមបញ្ជាក់ថា ពាក់ព័ន្ធការលួចបើកល្បែងស៊ីសងល្មើសច្បាប់ស្ទើគ្រប់ប្រភេទ ពីសំណាក់ក្រុមឈ្មួញដ៏សម្បើមនេះ, ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន និងជាថ្មីម្ដងទៀត កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌ មេត្តាជួយចាត់វិធានការបង្ក្រាប និងឈានដល់ការបិទចោលផង ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក៏ដូចជា ការអនុវត្តឱ្យមានប្រសិទ្ធភាពយោងតាមកិច្ចប្រជុំ និងតាមលិខិតបទដ្ឋានគតិយុទ្ធនានា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


លើសពីនេះ ប្រជាពលរដ្ឋ ដោយស្នើសុំមិនបញ្ចេញឈ្មោះ និងតាមរយៈសំណូមពរខាងលើនេះដែរ បានមានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ជាពិសេស លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌកំបូល ប្រាកដជាមានវិធានការជាក់ជាពុំខានឡើយ ចំពោះទីតាំងបនល្បែងស្ទើគ្រប់ប្រភេទ ដែលល្មើសច្បាប់មួយកន្លែងនេះ បន្ទាប់ពីមានការជួយជ្រោមជ្រែងផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត។


យ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ណាមួយនៅឡើយទេ ពីលោកអភិបាលខណ្ឌកំបូល និងលោកអធិការខណ្ឌកំបូល ពាក់ព័ន្ធសំណូមពរ ក្នុងការស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន ឱ្យជួយចាត់វិធានការបង្ក្រាប និងឈានដល់ការបិទចោលទាំងស្រុង ចំពោះទីតាំងបនល្បែងល្មើសច្បាប់មួយកន្លែងនេះ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕







Previous Post Next Post