នគរបាលសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងស្នើឱ្យពលរដ្ឋជួយសហការផ្ដល់ព័ត៌មានពីក្មេងទំនើង ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបទាន់ពេល
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

នគរបាលសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងស្នើឱ្យពលរដ្ឋជួយសហការផ្ដល់ព័ត៌មានពីក្មេងទំនើង ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបទាន់ពេល

(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យជួយសហការផ្ដល់ព័ត៌មាន និងរាយការណ៍ពីសកម្មភាពរបស់ក្មេងទំនើង ការប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន ដើម្បីសមត្ថកិច្ចមានវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា ក្នុងការធានាដល់សន្តិសុខ និងសុវត្ថិភាព សម្រាប់មូលដ្ឋាន តាមរយៈលេខទូរសព្ទ ០១០ ៦០៩ ៧៩៧ / ០៩៥ ៥៧៦ ៣៦២។


ការណែនាំរបស់លោកវរសេនីយ៍ត្រីនាយប៉ុស្ដិ៍ នេះបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្នុងពេលលោកដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះនៃបន្ទប់ជួល និងធ្វើវេទិការផ្សព្វផ្សាយពីលក្ខណៈសម្បត្តិគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដោយការមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង០៩៖៣០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥។


បើតាមលោកវរសេនីយ៍ត្រី សឿន សុផាត ចំពោះការចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះនៃបន្ទប់ជួល និងធ្វើការផ្សព្វផ្សាយពីលក្ខណៈសម្បត្តិគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនេះដែរ បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការដឹកនាំជម្រុញយ៉ាងយកចិត្តទុកដាក់ តាមរយៈកិច្ចប្រជុំនានា ពីលោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់, លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ជាពិសេស លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។


លោកវរសេនីយ៍ត្រី សឿន សុផាត បានបញ្ជាក់ផងដែរថា ក្រៅពីធ្វើផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សចូលរួម ចំនួន២៦នាក់ (ស្រី១៧នាក់) អំពីមូលហេតុនៃអត្តសញ្ញាណប័ណ្ណ ដែលផុតសុពលភាព និងបងប្អូនកូនក្មួយ ដែលគ្រប់អាយុ១៥ឆ្នាំ ឱ្យមកថតធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ, កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ ក៏បានបន្តចុះត្រួតពិនិត្យរដ្ឋបាលចំនួន ១ខ្នងផ្ទះផងដែរ ដែលមាន២៦បន្ទប់ជួល ដោយក្នុងនោះមានមនុស្សស្នាក់នៅជាក់ស្ដែង (២៦បន្ទប់) ហើយសរុបចំនួនមនុស្ស ៩៩នាក់ (ស្រី៧៨នាក់) អាយុ១៨ឆ្នាំឡើង ៨៧នាក់ (ស្រី៦៥នាក់)៕














 

Previous Post Next Post