ប្រជាពលរដ្ឋ៣០០គ្រួសារ ដែលមានជីវភាពខ្វះខាត និងមន្ត្រីសង្កាត់មួយចំនួន បានទទួលការជួយឧបត្ថម្ភជា អង្ករ និងមី ដើម្បីបន្តទុកបរិភោគ ពីអភិបាលខណ្ឌទួលគោក និងលោកស្រី
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រជាពលរដ្ឋ៣០០គ្រួសារ ដែលមានជីវភាពខ្វះខាត និងមន្ត្រីសង្កាត់មួយចំនួន បានទទួលការជួយឧបត្ថម្ភជា អង្ករ និងមី ដើម្បីបន្តទុកបរិភោគ ពីអភិបាលខណ្ឌទួលគោក និងលោកស្រី

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៣០០គ្រួសារ មកពីតាមបណ្ដាភូមិនានា ចំនួន៩ និងមន្ត្រីសង្កាត់មួយចំនួនទៀតផងដែរ បានទទួលការជួយឧបត្ថម្ភជា អង្ករ និងមី ដើម្បីបន្តទុកបរិភោគមួយរយៈ ពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានក្រុមទី៣ (អ.ម.ត) គ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រី អាន ផល្លា សមាជិកាសមាគមនារីរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ។


ការជួយឧបត្ថម្ភ និងការទទួលអំណោយនេះ បានរៀបចំធ្វើឡើងដោយមានការចូលរួម ពីលោក-លោក ស្រីក្រុមប្រឹក្សា និងមន្ត្រីរាជការរដ្ឋបាលខណ្ឌ សមាជិក សមាជិកា ក្រុមការងារទី៣ នៃសមាគម (អ.ម.ត) និងយុវជន (ស.ស.យ.ក ខណ្ឌ-សង្កាត់) និងសមាគមនារី (ខណ្ឌ-សង្កាត់-ភូមិ) ព្រមទាំងលោក-លោកស្រីរដ្ឋបាលសង្កាត់ ស្ថិតនៅក្នុងភូមិ៣-៥-៦-៧-៩-១០-១៤-១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។


ក្នុងឱកាសនេះ និងមុនពេលឧបត្ថម្ភអំណោយ, លោក ជា ពិសី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ យ៉ាងយកចិត្តទុកដាក់ និងតែងតែគិតគូ ចំពោះប្រជាពលរដ្ឋទូទៅ អំពីការខ្វះខាត និងជួបរាល់ហានិភ័យផ្សេងៗ ដោយមិនប្រកាន់ ពីជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយនោះឡើយ ពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាពិសេស ការយកចិត្តទុកដាក់ជានិច្ចកាល ចំពោះប្រជាពលរដ្ឋ នូវទូទាំងប្រទេស ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។


ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំងអស់ និងបន្ទាប់ពីទទួលបានអង្ករ និងមីស្មើៗគ្នា ដើម្បីបន្តដោះស្រាយក្នុងជីវភាពរស់នៅបានមួយរយៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះលោកអភិបាលខណ្ឌទួលគោក និងលោកស្រី ព្រមទាំងក្រុមការងារក្រោមឱវាទ សូមមានសុខភាពល្អ បរិបូរណ៍ និងជួបប្រទះតែសេចក្តីសុខ សុភមង្គល វិបុលសុខមហាប្រសើរ និងបានសមប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


























 

Previous Post Next Post