តារាងបាល់ទះ មានបង្កប់ល្បែងឡូតូអនឡាញដ៏សម្បើម ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី, ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌសែនសុខ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលផង?
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

តារាងបាល់ទះ មានបង្កប់ល្បែងឡូតូអនឡាញដ៏សម្បើម ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី, ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌសែនសុខ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលផង?

(ភ្នំពេញ)៖ តើអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន បានដឹងហើយ? ឫពុំទាន់បានជ្រាបនៅឡើយទេ? ថាមានប្រភេទល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់ បាននឹងកំពុងសង្ងំបន្តបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងគគ្លើន និងយ៉ាងសប្បាយរីករាយ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងតារាងបាល់ទះ និងមានបុកប៊ីយ៉ែមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ទោះបីបានដឹងហើយ ឫពុំទាន់បានជ្រាបយ៉ាងណាក្ដី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់ និងស្នើសុំមិនបញ្ចេញឈ្មោះ តាមរយៈបណ្ដាញសារព័ត៌មាន សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន ពិសេស លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងលោកអធិការនគរបាលខណ្ឌ ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ មេត្តាជួយចុះពិនិត្យ និងចាត់វិធានការ ដើម្បីបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុងផង ដែលជាដើមចមបង្កឱ្យកើតមាននូវបទល្មើសផ្សេងៗ ដូចជាអំពើ លួច ឆក់ ប្លន់ ជាដើម ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


ប្រជាពលរដ្ឋដដែល បានលើកឡើង និងដាក់ការសង្ស័យថា ប្រហែលជាលោក ចេង មុនីរ៉ា ព្រមទាំងលោកអធិការ ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ ពុំទាន់បានជ្រាបនៅឡើយទេ ទើបទីតាំងល្បែងអនឡាញ 8888 ល្មើសច្បាប់ខាងលើនេះ អាចសង្ងំបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសប្បាយ និងយ៉ាងគគ្លើន ក្នុងការប្រមូលលុយពីអ្នកញៀនល្បែងរាល់ថ្ងៃបែបនេះបាន និងកើតឡើងច្រើនខែមកហើយ ដោយពុំទាន់ឃើញមានកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចុះចាត់វិធានការទប់ស្កាត់ ឫបង្ក្រាបនោះឡើយ។


ប្រជាពលរដ្ឋ បានយល់ឃើញទៀតថា ប្រសិនជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ពិតជាបានដឹងអំពីទីតាំងល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់ខាងលើនេះ ពិតប្រាកដមែន ពិសេស លោកអភិបាលខណ្ឌសែនសុខ មិនព្រងើយកណ្តើយនោះឡើយ ពោលគឺ ប្រាកដជាបង្ក្រាប ឫធ្វើកំណត់ហេតុកិច្ចសន្យាបិទចោលទាំងស្រុងជាក់ជាពុំខានឡើយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ផែនការឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានដូចជា ឡូតូអនឡាញ កន្ទុយលេខ អាប៉ោង បៀរ និងជល់មាន់ ជាដើម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕







 

Previous Post Next Post