ផ្លូវផ្សារចូលបុរីសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ដោយសាររទេះរុញ ការចតយានយន្ដ និងមានតូបដាក់តាំងសម្ភារលក់ដូរផ្សេងៗរំលោភចំណីចិញ្ចើមផ្លូវដែលធំទូលាយទៅជារួមតូច, ពលរដ្ឋសំណូមពរអាជ្ញាធរ ជួយរំដោះឱ្យបានធំទូលាយដូចដើមវិញ!
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ផ្លូវផ្សារចូលបុរីសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ដោយសាររទេះរុញ ការចតយានយន្ដ និងមានតូបដាក់តាំងសម្ភារលក់ដូរផ្សេងៗរំលោភចំណីចិញ្ចើមផ្លូវដែលធំទូលាយទៅជារួមតូច, ពលរដ្ឋសំណូមពរអាជ្ញាធរ ជួយរំដោះឱ្យបានធំទូលាយដូចដើមវិញ!

(ភ្នំពេញ)៖ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធតាមបណ្ដាខណ្ឌ-សង្កាត់នានា ក្នុងមូលដ្ឋាន បានខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងការជម្រាបជូនដោយផ្ទាល់ ក៏ដូជាតាមរយៈឃោសនៈសព្ទមេក្រូ និងការចេញសេចក្ដីជូនដំណឹងជាច្រើនលើក និងច្រើនសារមកហើយ តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងណាក្ដី ក៏បញ្ហាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅតាមបណ្ដោយផ្លូវមួយចំនួន ពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ពោលគឺនៅតែប្រឈមនឹងការកកស្ទះចរាចរណ៍ដដែលជាដដែល ដែលពិបាកសម្រាប់ការធ្វើដំណើរទៅមក ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយនឹងមានការរអ៊ូរទាំតៗគ្នាផងដែរ ដោយសារកត្តាសំខាន់មួយ គឺបណ្ដាលមកពីអាជីវករលក់ដូរផ្សេងៗ នៅតែបន្តយកចំណីចិញ្ចឹមផ្លូវសាធារណៈរបស់រដ្ឋ មកប្រើប្រាស់ ដោយការដាក់តាំងសម្ភារលក់ដូរផ្សេងៗ ដើម្បីប្រកបអាជីវកម្ម ទើបបណ្ដាលឱ្យផ្លូវដែលធំទូលាយ ប្រែក្លាយទៅជារួមតូច។


ជាក់ស្ដែង ដូចជានៅផ្លូវផ្សារចូលបុរីសែនមនោរម្យ ដែលផ្នែកខាងលិចជាប់ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ហើយផ្នែកខាងកើត ឋិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពោពេញទៅដោយអាជីវករលក់ដូរផ្សេងៗ នៅអមសងខាងផ្លូវ មានទាំងរទេះរុញ ការចតយានយន្ដ និងតូបដាក់តាំងសម្ភារផ្សេងៗប្រកបអាជីវកម្មរំលោភលើចំណីផ្លូវសាធារណៈ ដែលបានកើតឡើងច្រើនខែ និងច្រើនឆ្នាំមកហើយ បណ្ដាលឱ្យផ្លូវធំទូលាយ ប្រែក្លាយទៅជារួមតូច ទើបបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃយ៉ាងដូច្នេះ។


ពាក់ព័ន្ធបញ្ហាកកស្ទះចរាចរណ៍ស្ទើរតែរៀងរាល់ថ្ងៃ និងមានការរអ៊ូរទាំតៗគ្នា ពីសំណាក់អ្នកធ្វើដំណើរទៅមកឆ្លងកាត់នៅផ្លូវផ្សារចូលបុរីសែនមនោរម្យខាងលើនេះ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន KNN សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន ពិសេស អភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ និងអាជ្ញាធរសង្កាត់ចោមចៅទី៣ លោក វ៉ា សាវឿន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ដែលជាប់ព្រំប្រទល់និងគ្នា មេត្តាជួយធ្វើយ៉ាងណា ឱ្យផ្លូវដែលរួមតូច (ផ្លូវចូលបុរីសែនមនោរម្យ) ក្លាយទៅជាផ្លូវដែលធំទូលាយដូចដើមវិញ ដើម្បីកាត់បន្ថយការកកស្ទះ និងងាយស្រួលដល់ការធ្វើដំណើរទៅមក សម្រាប់អ្នកប្រកបរបរទទួលទាននានា របស់បងប្អូនប្រជាពលរដ្ឋទូទៅ។


យ៉ាងណាក៏ដោយ តាមរយៈបណ្ដាញសារព័ត៌មាន KNN ប្រជាពលរដ្ឋ មានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ប្រាកដជាទទួលយកសំណូមពររបស់ពួកគាត់ ហើយនិងយកចិត្តទុកដាក់ធ្វើការរកដំណោះស្រាយ តាមរយៈការណែនាំ ឫជូនដំណឹង និងការចុះអនុវត្តជាក់ស្ដែង ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដើម្បីរំដោះចំណីចិញ្ចើមផ្លូវផ្សារចូលបុរីសែនមនោរម្យមួយខ្សែនេះ ឱ្យបានធំទូលាយដូចដើមវិញ សម្រាប់កាត់កន្ថយការកកស្ទះចរាចរណ៍មួយផ្នែក និងមួយផ្នែកទៀត ជួយសម្រួលដល់ការធ្វើដំណើរចេញចូលប្រកបអាជីវកម្មផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋទូទៅ ដោយក្ដីអនុគ្រោះ និងស្របតាមកិច្ចប្រជុំ និងសេចក្ដីណែនាំ ពាក់ព័ន្ធការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈ ពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ៕








Previous Post Next Post