អភិបាលខណ្ឌ៧មករា បើកកិច្ចប្រជុំដើម្បីត្រៀមកម្លាំងការពារសន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលដ៏ខ្លីខាងមុខ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌ៧មករា បើកកិច្ចប្រជុំដើម្បីត្រៀមកម្លាំងការពារសន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលដ៏ខ្លីខាងមុខ

(ភ្នំពេញ)៖ សូមអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់យើង ត្រូវសហការ និងត្រៀមលក្ខណៈជាមុន ដើម្បីធ្វើយ៉ាងណា សំដៅរក្សាការពារសន្តិសុខ និងសុវត្ថិភាព ឱ្យបានល្អប្រសើរ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦ សម្រាប់ដំណើរកំសាន្ដ របស់បងប្អូនប្រជាពលរដ្ឋ នាពេលដ៏ខ្លីខាងមុខ។


នេះគឺជាការលើកឡើងរបស់ លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា នៅក្នុងពេលដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាមួយ ដោយមានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ ស្ថិតនៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមសា ឆ្នាំ២០២៦។


នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ធ្វើយ៉ាងណា ត្រូវសហការយកចិត្តទុកដាក់ បង្ការទប់ស្កាត់ឱ្យបានល្អប្រសើរ រាល់បញ្ហាផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុណាមួយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីបង្កលក្ខណៈងាយដល់ដំណើរកំសាន្ដសប្បាយ របស់បងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលបានផែនការដឹកនាំពី លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ៕











 

Previous Post Next Post