លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាណែនាំស្តីពី «ការប្រើប្រាស់កញ្ចប់ថវិកាឃុំ/សង្កាត់ និងការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការវិភាជន៍កញ្ចប់ថវិកាឃុំ/សង្កាត់ ដើម្បីគាំទ្រសកម្មភាពអភិរក្សធនធានធម្មជាតិ/ជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍នៅមូលដ្ឋាន» ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប។
—————————-សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ និងមន្ត្រីជំនាញជាច្រើនរូប
នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
#គោលនយោបាយគន្លឹះទាំង៦ចំណុច #ថែទាំសុខភាព_ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស_ជំនួយសង្គម_សេដ្ឋកិច្ចក្រៅប្រព័ន្ធ_ហិរញ្ញប្បទាន_មន្ត្រីបច្ចេកទេសកសិកម្មគ្រប់ឃុំសង្កាត់



