ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការខណ្ឌ ឲ្យជួយបង្ក្រាប និងបិទចោលទាំងស្រុងចំពោះទីតាំងល្បែងជល់មាន់តាមអនឡាញល្មើសច្បាប់មួយកន្លែង នៅសង្កាត់ចោមចៅទី៣
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការខណ្ឌ ឲ្យជួយបង្ក្រាប និងបិទចោលទាំងស្រុងចំពោះទីតាំងល្បែងជល់មាន់តាមអនឡាញល្មើសច្បាប់មួយកន្លែង នៅសង្កាត់ចោមចៅទី៣

(ភ្នំពេញ)៖ តើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានបានដឹងហើយ ឫមិនទាន់បានជ្រាបនៅឡើយទេ? ថាមានការប្រព្រឹត្តបទល្មើសល្បែងជល់មាន់តាមអនឡាញខុសច្បាប់ ដែលបាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់ ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង០៨ព្រឹក រហូតដល់ម៉ោងជាង០៥ល្ងាចទើបបិទ ជាពិសេស «ពេលឃើញអ្នកសារព័ត៌មានចូលទៅដល់ ទើបបុគ្គលិកចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតចេញផុតក៏បើកឡើងវិញជាធម្មតាដូចលេងបិទពួន» ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ដែលមានទីតាំងបង្កប់នៅក្នុងតារាងបាល់ទះផ្សារព្រៃទា និងមានបុកប៊ីយ៉ែមួយកន្លែង ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវបេតុងលេខ៣៦K ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ទោះបីបានជ្រាប ឫមិនទាន់បានដឹងយ៉ាងណាក្ដី ចំពោះការបើកដោយចំហរ ឫលួចបើកល្បែងជល់មាន់អនឡាញខុសច្បាប់ខាងលើនេះ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំង សូមសំណូមពរយ៉ាងទទូចដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសេនាធិការ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ លោក វ៉ា សាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងសេនាធិការ លោកវរសេនីយ៍ត្រី ថេង កុសល នាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង ហើយកុំឲ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។

យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះដែរបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងលោកវរសេនីយ៍ត្រីនាយប៉ុស្ដិ៍ ប្រាកដជាចុះធ្វើការបង្ក្រាប តាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕









Previous Post Next Post