ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ ជាសហប្រធានដឹកនាំអង្គប្រជុំ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ អគ្គនាយក ឯកឧត្ដម អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ សរុបចំនួន ២២រូប នៅបន្ទប់រតនគិរី នៃទីស្ដីការក្រសួងមហាផ្ទៃ ៕









