អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលនូវគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់ជាច្រើនទៀត ពីគណៈប្រតិភូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលនូវគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់ជាច្រើនទៀត ពីគណៈប្រតិភូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅស្រុកវាលវែង បានអញ្ជើញទទួលនូវគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់ជាច្រើនទៀត ពីគណៈប្រតិភូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ សម្រាប់អំណោយមនុស្សធម៌នេះដែលគឺបានមកពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូល ដើម្បីមកចែកជូនដល់កងកម្លាំងយោធាជួរមុខ និងជនភៀសខ្លួន ចេញពីតំបន់សមរភូមិប្រយុទ្ធ ក្នុងឃុំថ្មដា មកកាន់ទីសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តម ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ នូវគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់ជាច្រើនទៀត ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បែងចែកជូនដល់កងកម្លាំងយោធាជួរមុខ និងជនភៀសខ្លួន នេះជាការរួមចំណែកយ៉ាងសំខាន់សម្រាប់កងកម្លាំងជួរមុខ និងជនភៀសខ្លួន ៕




































Previous Post Next Post