អភិបាលខណ្ឌឫស្សីកែវ៖ ប្រជាការពារជាកំលាំងស្នូលយ៉ាងសំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌឫស្សីកែវ៖ ប្រជាការពារជាកំលាំងស្នូលយ៉ាងសំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ  ទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជាកំលាំងប្រជាការពារខណ្ឌ និងសង្កាត់ទាំង៧ ជិត៤០០នាក់ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។


ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ជិន ប៊ុនធឿន បានកោតសរសើរ និងអំណរគុណចំពោះបងប្អូនកងកំលាំងយើងទាំងអស់ ព្រោះថាបងប្អូនគឺជាកម្លាំងស្នូលមួយ យ៉ាងសំខាន់នៅក្នុងតំបន់មូលដ្ឋាន របស់ប្រជាពលរដ្ឋ ដោយបានចូលរួមចំណែកលះបង់កម្លាំងកាយចិត្តយ៉ាងធំធេង ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ ហើយគ្រប់ពេលវេលាមិនថាយប់ ប្ញថ្ងៃនោះឡើយ។


ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានរំលឹកឲ្យបងប្អូនកម្លាំងទាំងអស់ ពេលចុះបំពេញការងារ ត្រូវប្រកាន់ឥរិយាបថទន់ភ្លន់ សំដីរាបសារជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជៀសវាងការឆ្គាំឆ្គងដោយប្រការណាមួយ ដែលធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត។


លោកអភិបាល ក៏បានសំណូមឲ្យបងប្អូន បន្តខិតខំការថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពក្នុងមូលដ្ឋានបន្តទៀត ដើម្បីធានាបាននូវភាពកក់ក្តៅ សន្តិសុខ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផងដែរ៕

















































Previous Post Next Post