សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើសម្តេចស្លាប់ក្នុងការបាញ់ប្រហារនៅខេត្តសៀមរាប កាលពី២៧ឆ្នាំមុន នោះកម្ពុជានឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើសម្តេចស្លាប់ក្នុងការបាញ់ប្រហារនៅខេត្តសៀមរាប កាលពី២៧ឆ្នាំមុន នោះកម្ពុជានឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកឡើងថា ប្រសិនបើសម្ដេចស្លាប់ក្នុងការបាញ់ប្រហារនៅខេត្តសៀមរាប កាលពី២៧ឆ្នាំមុន នោះកម្ពុជានឹងមិនមានសន្តិភាព និងការងភិវឌ្ឍដូចសព្វថ្ងៃនេះទេ។


តាមរយៈបណ្ដាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ ថ្ងៃ២៤ កញ្ញា ២០២៥នេះ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារ ដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប (២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។


ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជន ដើម្បីបន្តអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលសម្រេចបាននៅថ្ងៃ២៩ ធ្នូ ១៩៩៨។


ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤ កញ្ញា ១៩៩៨ ទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះ ខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើង នឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយ ឈ្នះ-ឈ្នះ បានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើន និងត្រូវស្លាប់។


គិតពីថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថា និងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំ និងក្រោម៥០ឆ្នាំ៕














































Previous Post Next Post