នាំមនុស្សឆ្លងដែនខុសច្បាប់! ចាប់ខ្លួនមន្រ្តីនគរបាលវរសេនាតូចការពារព្រំដែន៨៩១ ចំនួន៦នាក់ នៅខេត្តបន្ទាយមានជ័យ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

នាំមនុស្សឆ្លងដែនខុសច្បាប់! ចាប់ខ្លួនមន្រ្តីនគរបាលវរសេនាតូចការពារព្រំដែន៨៩១ ចំនួន៦នាក់ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងកងពលលេខ៥១ សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជា នាយសេនាធិការយោធភូមិភាគ៥ នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនមន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ ចំនួន៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោក អូរល្ហុង។


មន្រ្តីនគរបាលទាំង៦រូប ដែលត្រូវឃាត់ខ្លួន រួមមាន៖ ១-លោក វរសេនីយ៍ ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ, ២-លោកវរសេនីយ៍ត្រី ព្រឹម ដែន ភេទ តួនាទីមេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ, ៣-លោកវរសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទីមេប៉ូស្តិ៍នគរបាលការពារ ព្រំដែន គោក អូរល្ហុង វរសេនាតូច៨៩១, ៤-លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រីវរសេនាតូច៨៩១, ៥-លោក ពលបាលត្រី កាក់ សេងទ្រី តួនាទីមន្ត្រីវរសេនាតូច៨៩១, ៦-លោកអនុសេនីយ៍ ទោ ភុំ ចំរើន តួនាទីមន្ត្រីវរសេនាតូច៨៩១, ៧-ឈ្មោះ ង៉ិក មិថុនា តួនាទីចុងភៅ (មិនពាក់ព័ន្ធ)។


បន្ទាប់ពីឃាត់ខ្លួនរួច មន្ត្រីនគរបាលទាំង៦រូបនេះ ត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ មន្ត្រីដែលពាក់ព័ន្ធបទល្មើស មានចំនួន៦នាក់ និងដោយឡែក ចុងភៅគ្មានការពាក់ព័ន្ធទេ ហើយមន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕


 

Previous Post Next Post