(ភ្នំពេញ)៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌ សង្កាត់ ភូមិ ចំណុះគណបក្សមូលដ្ឋានខណ្ឌប្ញស្សីកែវ សរុប២៦០នាក់។
នាឱកាសនោះ លោកប្រធានគណបក្សខណ្ឌ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកាយុវជនគណបក្សទាំងអស់ ដោយក្តីនឹករលឹក។
ជាមួយគ្នានេះ លោកប្រធានយុវជនគណបក្សខណ្ឌ បានចែករំលែកបទពិសោធន៍ការងារដល់យុវជនជំនាន់ក្រោយ ព្រមទាំងតម្រង់ទិសការងារដល់យុវជនគណបក្សដូចខាងក្រោម៖
*១-តាំងចិត្ត ខិតខំតស៊ូ និងគិតគូរឱ្យបានច្បាស់លាស់គ្រប់កាលៈទេសៈ ដើម្បីបង្កើតស្នាដៃថ្មីៗសម្រាប់ប្រទេសជាតិ។
*២-ឧស្សាហ៍ព្យាយាម ក្នុងការសិក្សារៀនសូត្រ ស្វែងរកចំណេះដឹង ពង្រឹងសមត្ថភាព ដើម្បីបំពេញការងារជូនគណបក្សក៏ដូចជាប្រទេសជាតិ ដោយម្ចាស់ការទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
*៣-យុវជនត្រូវបន្តធ្វើកិច្ចការឱ្យកាន់តែខ្លាំងក្នុងបរិបទនៃសន្តិភាព ដែលថ្នាក់ដឹកនាំរបស់គណបក្សគ្រប់ជាន់ថ្នាក់បានបន្សល់ទុកឱ្យ ដើម្បីធ្វើឱ្យតម្លៃនៃសន្តិភាពបន្តចាក់ឫសគល់ ឱ្យកាន់តែរឹងមាំសម្រាប់យុវជនជំនាន់ក្រោយ។
*៤-យុវជនត្រូវបន្តផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយ ស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដោយផ្តោតលើផ្នែកនយោបាយ សតិអារម្មណ៍ និងការងារចាត់តាំង។
*៥-បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្ស ដើម្បីបន្តថែរក្សាជ័យជម្នះឱ្យបានគ្រប់ការបោះឆ្នោត ដោយជំរុញសមាជិកគណបក្សទាំងអស់ ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ស្របតាមយុទ្ធសាស្ត្រ «សមាជិកបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក»៕



























































