រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចាងហ្វាង និងអ្នករាយការណ៍ព័ត៌មានពេលរាត្រី ចូលរួមសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយ ពីក្រមសីលធម៌វិជ្ជាជីវៈ និងពង្រឹងសណ្តាប់ធ្នាប់ព័ត៌មាន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចាងហ្វាង និងអ្នករាយការណ៍ព័ត៌មានពេលរាត្រី ចូលរួមសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយ ពីក្រមសីលធម៌វិជ្ជាជីវៈ និងពង្រឹងសណ្តាប់ធ្នាប់ព័ត៌មាន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយ ចាងហ្វាង និងអ្នករាយការណ៍ព័ត៌មានពេលរាត្រី ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីតម្រង់ទិសផ្សព្វផ្សាយ ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងសណ្តាប់ធ្នាប់ព័ត៌មាន។


ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងព័ត៌មានមួយចំនួនទៀត ដែលបានរៀបចំធ្វើឡើងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។


ក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំដល់អ្នកសារព័ត៌មាន ចូលរួមទប់ស្កាត់ការចែកចាយរូបភាពហិង្សា និងរូបភាពអាសអាភាស ព្រមទាំងវីដេអូ ដែលមានលក្ខណៈសាហាឃោរឃៅ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ និងក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវតាំងខ្លួនជាចៅក្រម តុលាការ ឬសមត្ថកិច្ចនោះទេ។


លោករដ្ឋមន្ត្រី នេត្រ ភត្រា ក៏បានគូសបញ្ជាក់សាជាថ្មី មិនត្រូវធ្វើបទសម្ភាសយកមកផ្សព្វផ្សាយសាធារណៈចំពោះជនណា ដែលមានវិល្លាសស្មារតី ស្រវឹងស្រាបាត់បង់ស្មារតី គ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន និងជនណាដែលសង្ស័យប្រើប្រាស់គ្រឿងញៀន និងបានបញ្ជាក់ពីផលវិបាកមួយយចំនួន ដែលចេញពីការផ្សព្វផ្សាយមិនបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់។


លោករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះបងប្អូនមួយចំនួន ដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយសង្គម។ លោករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់ម្ចាស់ផលិតផល ដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នក ដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារ ដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ យើងទាំងអស់គ្នារួមគ្នា ដើម្បីបង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន៕































Previous Post Next Post