នគរបាលសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ ភូមិបន្លាស្អិត ដើម្បីបង្ការទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

នគរបាលសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ ភូមិបន្លាស្អិត ដើម្បីបង្ការទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ មួយខ្នងផ្ទះ មានចំនួន៤៥បន្ទប់ ដោយសរុបមនុស្សរស់នៅជាក់ស្ដែង ៤៥នាក់ (ស្រី៣២នាក់) និងអាយុ១៨ឆ្នាំឡើង៤០នាក់ (ស្រី២៨នាក់) ហើយក្នុងចំណោមនេះ មាន២៥នាក់ (ប្រុស១៥នាក់) បានចូលរួម និងយកចិត្តទុកដាក់ស្ដាប់ការពន្យល់មួយៗ និងយ៉ាងលម្អិត ចំពោះផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង និងបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្ដិ៍។


សកម្មភាពនៃការបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងជ្រួលជ្រាប ពីសំណាក់កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញ នេះបានរៀបចំអនុវត្តឡើង ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង០៩៖១៥នាទី ថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។


បើតាមលោកវរសេនីយ៍ត្រី សឿន សុផាត បានឱ្យដឹងថា ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ ដូចជា «អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ-សៀវភៅគ្រួសារ-សៀវភៅស្នាក់នៅ» និងបន្តយាមល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ, សមត្ថកិច្ចប៉ុស្ដិ៍ ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ជួយសហការផ្ដល់ព័ត៌មាន និងរាយការណ៍ពីសកម្មភាពមិនប្រក្រតីនានា ពិេសស បញ្ហាក្មេងទំនើង ការប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន ដើម្បីមានវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា ក្នុងការធានាដល់សន្តិសុខ និងសុវត្ថិភាព សម្រាប់មូលដ្ឋាន តាមរយៈលេខទូរសព្ទ ០១០ ៦០៩ ៧៩៧ / ០៩៥ ៥៧៦ ៣៦២។


លោកវរសេនីយ៍ត្រី សឿន សុផាត បានឱ្យដឹងទៀតថា ចំពោះការបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ គឺត្រូវបានអនុវត្ត និងធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ ទទួលបានផែនការដឹកនាំជម្រុញយ៉ាងយកចិត្តទុកដាក់ តាមរយៈកិច្ចប្រជុំនានា ពីលោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់, លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ជាពិសេស លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ៕











Previous Post Next Post