រដ្ឋបាលខណ្ឌ៧មករា សូមអំពាវនាវលោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមរភូមិជួរក្រោយ និងវីរយុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋបាលខណ្ឌ៧មករា សូមអំពាវនាវលោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមរភូមិជួរក្រោយ និងវីរយុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សូមអំពាវនាវ និងជម្រាបជូន ឯកឧត្តម លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក-លោកស្រី អង្គភាពចំណុះទាំងអស់ មេត្តាជ្រាបថា៖ នៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខណ្ឌនឹងចូលរួមអមដំណើរគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ ជូនដល់កងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមរភូមិជួរក្រោយ និងវីរយុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលខណ្ឌ៧មករា សូមអំពាវនាវ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក-លោកស្រី អង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬ សម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររយៈពេលវែងនៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងការអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន ជាមួយនឹងវរសេនាតូចលេខ៣៩៣ ដែលជាសម្ព័ន្ធមេត្រីភាព របស់រដ្ឋបាលខណ្ឌ៧មករា។


រដ្ឋបាលខណ្ឌ៧មករា សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរយើង ដែលជាខឿនការពារជាតិដ៏រឹងមាំ។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅសាលាខណ្ឌ៧មករា អគារលេខ៥៤ ច្រកផ្លូវលេខ១៦៩ ខាងក្រោយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ PPIU សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ កាណាឌីយ៉ា ក.អ របស់រដ្ឋបាលខណ្ឌ៧មករា 7 MAKARA DISTRICT ADMIN លេខ៖ 1515961001 (KHR) និងលេខ៖ 1515961001 ($)៕




Previous Post Next Post