Update: «បិទហើយ» ល្បែងជល់មាន់ និងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោល?
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

Update: «បិទហើយ» ល្បែងជល់មាន់ និងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោល?

(ភ្នំពេញ)៖  «បិទហើយ» ពោលគឺមិនឃើញបើកទេ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងភ្នាក់ងារ KNN ចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង ដែលប្រជាពលរដ្ឋ បានសំណូមពរតាមរយៈបណ្ដាញសារព័ត៌មានដល់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ឱ្យជួយចាត់វិធានការបង្ក្រាប និងបិទចោលនោះ បើគិតត្រឹមរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដែលស្ថិតនៅខាងកើតផ្លូវលេខ៥៩៨ ប្រហែល៣០ម៉ែត្រ (ប្លុកផ្ទះជួលច្រើន) ជាប់កន្លែងជួសជុលរថយន្ដ និងបុកប៊ីយ៉ែ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


សូមជម្រាបថា តាមរយៈសំណូមពររបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ អង្គភាពសារព័ត៌មានយើង បានចេញផ្សាយចំនួន២ អត្ថបទផ្សេងគ្នា ដោយក្នុងនោះ ទី១-មានចំណងជើងថា «ល្បែងជល់មាន់អនឡាញល្មើសច្បាប់មួយកន្លែង នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ, ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលផង?»។ ទី២-មានចំណងជើងថា «ល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ, ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌ និងលោកអធិការ ឱ្យជួយបង្ក្រាប និងបិទចោលផង?»។


បន្ទាប់ពីចេញផ្សាយប៉ុន្មានក្រោយមក ដោយមានការតាមដានជាបន្តបន្ទាប់ និងរាយការណ៍ពីប្រជាពលរដ្ឋ និងភ្នាក់ងារបណ្ដាញសារព័ត៌មាន KNN បានឱ្យដឹងថា «បិទហើយ» ពោលគឺមិនឃើញបើកនោះទេ ចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង ដែលស្ថិតនៅខាងកើតផ្លូវលេខ៥៩៨ ប្រហែល៣០ម៉ែត្រ (ប្លុកផ្ទះជួលច្រើន) ជាប់កន្លែងជួសជុលរថយន្ដ និងបុកប៊ីយ៉ែ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។


យ៉ាងណាក៏ដោយ ពាក់ព័ន្ធការចេញផ្សាយ តាមរយៈសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានចំណងជើងទាំង២អត្ថបទខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង សូមបញ្ជាក់ឡើងវិញនូវខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ តើអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន បានដឹងហើយ? ឫពុំទាន់បានជ្រាបនៅឡើយទេ? ថាមានប្រភេទល្បែងជល់មាន់ និងឡូតូអនឡាញ 8888 ល្មើសច្បាប់ បាននឹងកំពុងសង្ងំបន្តបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងគគ្លើន និងយ៉ាងសប្បាយរីករាយ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ ដែលមានទីតាំងនៅខាងកើតផ្លូវលេខ៥៩៨ ប្រហែល៣០ម៉ែត្រ (ប្លុកផ្ទះជួលច្រើន) ជាប់កន្លែងជួសជុលរថយន្ដ និងបុកប៊ីយ៉ែ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


ទោះបីបានដឹងហើយ ឫពុំទាន់បានជ្រាបយ៉ាងណាក្ដី នៅថ្ងៃទី១៧ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់ និងស្នើសុំមិនបញ្ចេញឈ្មោះ តាមរយៈបណ្ដាញសារព័ត៌មាន សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន ពិសេស លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ មេត្តាជួយចុះពិនិត្យ និងចាត់វិធានការ ដើម្បីបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុងផង ដែលជាដើមចមបង្កឱ្យកើតមាននូវបទល្មើសផ្សេងៗ ដូចជាអំពើ លួច ឆក់ ប្លន់ ជាដើម ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


ប្រជាពលរដ្ឋដដែល បានលើកឡើង និងដាក់ការសង្ស័យថា ប្រហែលជាលោក ជិន ប៊ុនធឿន ព្រមទាំងលោកអធិការ ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ ពុំទាន់បានជ្រាបនៅឡើយទេ ទើបទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់ខាងលើនេះ អាចសង្ងំបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសប្បាយ និងយ៉ាងគគ្លើន ក្នុងការប្រមូលលុយពីអ្នកញៀនល្បែងរាល់ថ្ងៃបែបនេះបាន និងកើតឡើងច្រើនខែមកហើយ ដោយពុំទាន់ឃើញមានកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចុះចាត់វិធានការទប់ស្កាត់ ឫបង្ក្រាបនោះឡើយ។


ប្រជាពលរដ្ឋ បានយល់ឃើញទៀតថា ប្រសិនជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ពិតជាបានដឹងអំពីទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់ខាងលើនេះ ពិតប្រាកដមែន ពិសេស លោកអភិបាលខណ្ឌឫស្សីកែវ មិនព្រងើយកណ្តើយនោះឡើយ ពោលគឺ ប្រាកដជាបង្ក្រាប ឫធ្វើកំណត់ហេតុកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ផែនការឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានដូចជា ឡូតូអនឡាញ កន្ទុយលេខ អាប៉ោង បៀរ និងជល់មាន់ ជាដើម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕









Previous Post Next Post