ទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង ដែលកំពុងបើកទទួលភ្ញៀវ និងប្រមូលលុយពីអ្នកញៀនល្បែង នៅក្នុងហាងជួសជុលទូរសព្ទ oppo សង្កាត់ឫស្សីកែវ, ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌឫស្សីកែវ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលផង?
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង ដែលកំពុងបើកទទួលភ្ញៀវ និងប្រមូលលុយពីអ្នកញៀនល្បែង នៅក្នុងហាងជួសជុលទូរសព្ទ oppo សង្កាត់ឫស្សីកែវ, ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌឫស្សីកែវ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលផង?

(ភ្នំពេញ)៖ ទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង បាននិងកំពុងបន្តសកម្មភាពសង្ងំបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើម ដើម្បីប្រមូលលុយពីអ្នកញៀនល្បែង ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ ដែលមានទីតាំងឋិតនៅក្នុងផ្ទះជួសជុលទូរសព្ទ oppo មួយកន្លែង ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវបេតុងលេខ៩៣ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


ជាមួយការបើក ឫលួចបើកល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែងខាងលើនេះ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សូមសំណូមពរដល់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ លោកចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងលោកនាយប៉ុស្តិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង ក្នុងការបង្ការទប់ស្កាត់ នូវបទល្មើសចោរកម្មផ្សេងៗកើតឡើង ដូចជាអំពើលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ជាពិសេស សម្រាប់ធានាបានដល់ការរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ដែលជាការចូលរួមយ៉ាងសំខាន់ នៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកអភិបាលខណ្ឌឫស្សីកែវ និងលោកអធិការខណ្ឌ ព្រមទាំងលោកចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ ប្រាកដជាធ្វើការបង្ក្រាប ឫធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងបនល្បែងល្មើសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕







Previous Post Next Post