អភិបាលខណ្ឌកំបូល​ ចាត់ឱ្យក្រុមការងារចុះជួសជុលផ្លូវបេតុងលេខ៤២ ក្នុងសង្កាត់ចំនួន២ ដែលរងការខូចខាតមួយអន្លើ (សំបុកមាន់) ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌកំបូល​ ចាត់ឱ្យក្រុមការងារចុះជួសជុលផ្លូវបេតុងលេខ៤២ ក្នុងសង្កាត់ចំនួន២ ដែលរងការខូចខាតមួយអន្លើ (សំបុកមាន់) ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ យោងតាមការដឹកនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចាត់ឱ្យមន្ត្រី សហការចុះជួសជុលផ្លូវ ដែលរងការខូចខាតនូវមួយអន្លើ (កើតជាសំបុកមាន់) ដើម្បីទប់ស្កាត់កុំឱ្យខូចខាតកាន់តែធ្ងន់ធ្ងរ និងបង្ការនូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងងាយស្រួលដល់ការធ្វើដំណើរទៅមក សម្រាប់ប្រកបរបរទទួលទានចិញ្ចឹមជីវិត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។


ការចុះជួសជុលផ្លូវដែលរងការខូចខាត (កើតជាសំបុកមាន់) ខាងលើនេះ ដឹកនាំដោយការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត និងបានអនុវត្តឡើង ដោយចាក់កៅស៊ូ AC ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវបេតុងលេខ៤២ ក្នុងភូមិសាស្រ្តសង្កាត់ឪឡោក និងសង្កាត់កំបូល ខណ្ឌកំបូល នៅថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០២៦។


បើតាមលោក​អភិបាល​កំបូល ក្រោយពីចុះត្រួតពិនិត្យជាក់ស្ដែងជាបន្តបន្ទាប់ ពីស្ថានភាពផ្លូវមួយចំនួន ពិសេស នៅតាមបណ្ដោយកំណាត់ផ្លូវបេតុងលេខ៤២ ក្នុងភូមិសាស្រ្តសង្កាត់ឪឡោក និងសង្កាត់កំបូល ដោយស្កេតឃើញ ថាមានជង្ហុគតូច-ធំ កើតមានជា (សំបុកមាន់) ក៏បានចាត់ឱ្យការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ នាំយកសម្ភារសំណង់ មានដូចជា ថ្មគ្រោះ កៅស៊ូ AC ខ្សាច់ និងស៉ីម៉ង់ត៌ផងដែរ ទៅធ្វើការជួសជុលលប់បំបាត់ចោលភ្លាមៗ ដើម្បីបង្ការទប់ស្កាត់ ទាំងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងបង្ការកុំឱ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត សំខាន់ កាន់តែងាយស្រួលធ្វើដំណើរចេញចូល របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការរួមចំណែកកាត់បន្ថយលើការចំណាយថវិកាជាតិ ស្របតាមផែនការរបស់ អភិបាលរាជធានីភ្នំពេញ និងការដឹកនាំប្រកបដោយភាពឈ្លាសវាងវ៉ៃពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕






















 

Previous Post Next Post