Update «បិទហើយ» និងសង្ស័យត្រូវព្រនុង លោកអភិបាលខណ្ឌសែនសុខ ចំពោះទីតាំងល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់មួយកន្លែង នៅភូមិសែនសុខទី៧ សង្កាត់ឃ្មួញ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

Update «បិទហើយ» និងសង្ស័យត្រូវព្រនុង លោកអភិបាលខណ្ឌសែនសុខ ចំពោះទីតាំងល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់មួយកន្លែង នៅភូមិសែនសុខទី៧ សង្កាត់ឃ្មួញ

(ភ្នំពេញ)៖ «បិទហើយជាស្ថាពរហើយ» និងសង្ស័យត្រូវព្រនុងរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ចំពោះទីតាំងល្បែងឆ្នោតឡូតូអនឡាញ 8888 ល្មើសច្បាប់ ដែលបាននិងកំពុងសង្ងំលួចបន្តបើកទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ និងច្រើនខែមកហើយ ដោយគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាននោះឡើយ ដែលបានបង្កប់នៅក្នុងផ្ទះលក់ចាបហួយមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ ភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។


សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ តាមរយៈបណ្ដាញសារព័ត៌មាន និងស្នើសុំមិនបញ្ចេញឈ្មោះ ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ពិសេស លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ក្រៅពីលោកអធិការនគរបាលខណ្ឌ ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ ប្រាកដជាមានវិធានការទប់ស្កាត់ និងបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ដើម្បីចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាព «គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។


យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងរាល់កិច្ចប្រជុំនានា សេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


គួរជម្រាបផងដែរថា «ពិតជាដូចការគ្រោងទុក» ដោយសារប្រជាពលរដ្ឋ ដែលជាអ្នកសំណូមពរ បានយល់ឃើញ និងយល់ដឹងកាន់តែច្បាស់ថា កន្លងមកក្រោមការដឹកនាំ របស់លោកអភិបាលខណ្ឌសែនសុខ លោកអធិការខណ្ឌ ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ (មិនទុកហិតនោះទេ) ប្រាកដជាធ្វើការបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ដើម្បីធានាបានដល់សន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន បន្ទាប់ពីទទួលបានសំណូមពរ៕





Previous Post Next Post