កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន៣នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធ (ONLINE SCAMS) និងការសម្អាតប្រាក់ នៅក្នុងប្រតិបត្តិការបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន៣នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធ (ONLINE SCAMS) និងការសម្អាតប្រាក់ នៅក្នុងប្រតិបត្តិការបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ភ្នំពេញ)៖ បន្តអនុវត្តតាមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (ONLINE SCAMS)។


បើតាមលោក ចេង មុនីរ៉ា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសម្រេចឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ដែលមានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ បន្ទាប់ពីត្រួតពិនិត្យស្រាវជ្រាវរកឃើញ និងដកហូតវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងការសម្អាតប្រាក់ ឋិតនៅត្រង់ចំណុចទីតាំងផ្ទះលេខ១៣ ផ្លូវP-០៩ ក្នុងបុរីជីបម៉ុងលែនសែនសុខ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

លោក ចេង មុនីរ៉ា បានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិនទាំង៣នាក់ និងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (ONLINE SCAMS) និងការសម្អាតប្រាក់ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ហើយសំខាន់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ នៅតែបន្តសកម្មភាពដូចភ្លៀងរលឹម ក្នុងការចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (ONLINE SCAMS) ឲ្យអស់ ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕










Previous Post Next Post